ទោះប្រើពេល២សប្តាហ៍ក្នុងការដឹកជញ្ជូន តែស្វាយកម្ពុជានៅតែរក្សាស្ថានភាពដើម ពេលទៅដល់ចិន
រដ្ឋមន្រ្តីក្រសួងកសិកម្មបានបង្ហាញពីមោទនភាពចំពោះស្វាយកែវល្មៀតខ្មែរ ដោយបានបង្ហោះនៅលើបណ្តាញសង្គមថា បើទោះបីបានប្រើប្រាស់ពេលវេលាពីរសប្តាហ៍ក្នុងការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជាទៅកាន់គោលដៅប្រទេសចិន យ៉ាងណាក៏ដោយ ក៏គុណភាពផ្លែស្វាយកែវល្មៀតកម្ពុជា នៅតែរក្សាបានស្ថានភាពដើមរបស់បានល្អប្រពៃដដែល មិនទុំ និងរលួយដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានបើកសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន បន្ទាប់ពីគយចិត្តបានយល់ព្រមអនុញ្ញាត។ ការដឹកជញ្ជូនស្វាយពីកម្ពុជា ទៅប្រទេសចិននោះ ត្រូវប្រើប្រាស់រយៈពេល នៃការដឹកជញ្ជូន ចំនួន១៣ថ្ងៃ ទើបទៅដល់គោលដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។