បុរសម្នាក់អង្គុយស្លាប់នៅលើម៉ូតូ សមត្ថកិច្ចថា ស្រវឹងស្រារួចខ្យល់គរ

បុរសម្នាក់ត្រូវគេប្រទះឃើញអង្គុយស្លាប់នៅលើម៉ូតូកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងមុខសណ្ឋាគារ សុខាសៀមរាប(ផ្លូ៦០ម៉ែត) ស្ថិតក្នុងក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីកងរាជអាវុធហត្ថដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា សពជនរងគ្រោមានឈ្មោះសម្បត្តិ មុន្នី ហៅ(ចិន)ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបមុនពេលកើតហេតុ ស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ជនរងគ្រោះ អង្គុយស្លាប់លើម៉ូតូម៉ាក Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប1V ០៥៨៥។

តាមការសាកសួរពីសាច់ញាតិជនរងគ្រោះពីអតីត ជាអ្នករត់ម៉ូតូកង់៣ដឹកភ្ញៀវ លុះពេលជម្ងឺរាតត្បាតវាយលុកអត់មានភ្ញៀវដឹក ក៍ក្លាយ ទៅជាដើរផឹកស៊ីស្រវឹងខួប។

ឆ្លងតាមការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះស្រវឹងខ្យល់គរស្លាប់ មិនពាក់ពន្ធ័នឹងបទល្មើសនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close