រកឃើញព្រះសង្ឃ និងអ្នកស្នាក់នៅវត្តសារាវ័នតេជោ១០អង្គ/នាក់ វិជ្ជមានកូវីដ១៩
ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ត្រូវបានក្រុមគ្រូពេទ្យចុះធ្វើតេស្តរកជំងឺកូវីដ១៩ ដោយក្នុងចំណោម ២៧៥អង្គ/នាក់ គេបានរកឃើញវិជ្ជមានចំនួន ១០អង្គ/នាក់ ហើយត្រូវបាននិមន្ត/នាំយកទៅព្យាបាល។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។