ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៥៦នាក់ទៀត តែមានអ្នកជា ៦៥៨នាក់ទៀតផងដែរ
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៥៥៦នាក់ ខណៈមានអ្នកជាសះស្បើយ ៦៥៨នាក់ និងមានអ្នកស្លាប់ ៣ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៥៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៦នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥៤០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៥ ៧៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៨ ៣៥៩នាក់ និងអ្នកស្លាប់កើនឡើង ១៧៩នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។