រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ​ទីតាំង​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​អង្គឌួង

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សង្គ្រោះបន្ទាន់ សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ ដែលមាន​ចំនួន​៥០​គ្រែ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែងថា «​ការបន្ថែម​ទីតាំង​សង្គ្រោះបន្ទាន់ សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩​នេះ គឺជា​ការ​ប្រតិ​ប​ត្ដិ​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការពង្រីក​នូវ​សេវា​សង្គ្រោះបន្ទាន់ សម្រាប់​អ្នកជំងឺ​ដែល​ធ្ងន់ធ្ងរ នៅតាម​មន្ទីរពេទ្យ​រដ្ឋ នៅ​ទូទាំង​រាជធានី​ខេត្ដ​»​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បានបញ្ជាក់​ទៀតថា «​ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​នាយក​មន្ទីរពេទ្យ​ព្រះ​អង្គឌួង លោក​បានរៀបចំ​កន្លែង​សង្គ្រោះបន្ទាន់​រួចរាល់​ហើយ​ចំនួន ៥០​គ្រែ ដើម្បី​ត្រៀម​សម្រាប់​សង្គ្រោះ​អ្នកជំងឺ​កូ​វីដ​ធ្ងន់ធ្ងរ​។ ការត្រៀម​លក្ខណៈ​ជាស្រេច​នេះ នឹង​អាច​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​យើង ឱ្យបាន​កាន់តែ​រហ័ស និង​សុវត្ថិភាព​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close