អាជ្ញាធរ​ថៃ ប្រកាស​ពី​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត ៣ ០០០​នាក់ និង​ង​ស្លាប់ ៣០​នាក់​ទៀត

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែឧសភា ឆ្នាំ​២០២១ ថា មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ២ ៧១៣​នាក់ ស្លាប់​៣០​នាក់ ក្នង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ The Nation​។

​សូមជម្រាបថា ប្រទេស​ថៃ មាន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន ១៣២ ២១៣​នាក់​ហើយ និង​មាន​អ្នកស្លាប់​កើនឡើង ៨០៦​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close