ផ្ទុះ​ភ្នំភ្លើង​ជា​ទ្រង់ទ្រាយ​ធំ​នៅ​សាធារណរដ្ឋ​កុង​ហ្គោ ស្លាប់​កើនឡើង​១៥​នាក់​

​ភ្នំភ្លើង​ដែល​ផ្ទុះ​ខ្លាំង​បំផុត​លើ​ពិភពលោក បាន​ផ្ទុះឡើង​សាជាថ្មី ដោយ​មិនមាន​សញ្ញា​ជាមុន​នោះឡើយ បង្ក​ឲ្យ​មានការ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ​និង​អាយុ​ជិ​វិត្ត​មនុស្ស​ជាច្រើន​។ ផ្ទះ​អ្នកភូមិ​ដល់​ទៅ​ជាង ៥០០​ខ្នង រង​ការបំផ្លាញ ដោ​យក​ង្អែ​រ​ភ្នំភ្លើង​។​

​មន្ត្រី​ក្នុង​ខេត្ត Kivu ស្ថិត​ភាគ​ខាងជើង​សាធារណរដ្ឋ​កុង​ហ្គោ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​១៥​នាក់​ស្លាប់ ក្រោយ​ការផ្ទុះ​ភ្នំភ្លើង​កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​២៣​ខែឧសភា អ្នកនាំពាក្យ​ប្រធានាធិបតី លោក Njike Kaiko Guillaume បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ផ្ទះ​ភ្នំភ្លើង​បាន​ព្យាយាម រត​គេច​ចេញពី​ក​ង្អែ​ភ្នំភ្លើង​។ មកទល់ពេលនេះ​រដ្ឋាភិបាល កុង​ហ្គោល​មិនទាន់​ប្រកាស​ពី​ការខូចខាត ទ្រព្យសម្បត្តិ​និង​អាយុជីវិត​។​

​ក​ង្អែ​ភ្នំភ្លើង​ឈប់​ហូ​ចេញ​នៅវេលា​ម៉ោង​៤​ប្រឹក​ថ្ងៃទី​២៣​ខែឧសភា​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​បញ្ចៀស​សកម្មភាព​មិនចាំបាច់ នៅ​តំបន់​ក្បែរ​ភ្នំភ្លើង បញ្ចៀស​គ្រោះថ្នាក់​កើតឡើង​។​គណៈប្រតិភូ រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​កុង​ហ្គោ បាន​បញ្ជូន​យន្តហោះ តាមដាន​សកម្មភាព​ព្រួស​ក​ង្អែ​ភ្នំភ្លើង Nyiragongo ។​

​ភ្នំភ្លើង Nyiragongo មាន​កម្ពស់ ៣​ពាន់​ម៉ែត្រ បានចាប់ផ្តើម​ព្រួស​ក​ង្អែ​នៅវេលា​ម៉ោង ១៩ យប់​ថ្ងៃទី​២២​ខែឧសភា បង្ក​ឲ្យ​មាន ផ្សេង​គ្រប់​ដណ្តប់​ពេញ​ដែនអាកាស ផ្ទៃមេឃ​ពណ៌​ក្រហម ដោយសារតែ​ក​ង្អែ​ភ្នំភ្លើង​។ រដ្ឋាភិបាល​បានចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ទីក្រុង Goma ភៀសខ្លួន​ចេញពីផ្ទះ​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។ មុនពេល​ទទួលបាន​ប​ទ​បញ្ជារ​ឲ្យ​ភៀសខ្លួន ក៏មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​៣​ពាន់​នាក់ បាន​រត់​ទៅកាន់​ប្រទេសជិតខាង Rwanda បញ្ចៀស​គ្រោះថ្នាក់​។​

​កាលពី​ឆ្នាំ​២០០២ ភ្នំភ្លើង​ខាងលើនេះ​ក៏បាន​ព្រួស​ក​ង្អែ សម្លាប់​មនុស្ស​ជាង ១០០​នាក់ ។ នៅ​ឆ្នាំ​១៩៧៧ ក៏បាន​ផ្ទុះ​ព្រួស​ក​ង្អែ សម្លាប់​មនុស្ស​ដល់​ទៅ​៦០០​នាក់​ផងដែរ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close