រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៤នាក់ទៀត ជាករណីនាំចូល
ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ៤នាក់បន្ថែមទៀត (ស្រី២នាក់) ដែលជាអ្នកដំណើរមកពីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩សរុបចំនួន ៩០នាក់ (ស្រី៤៥នាក់) ក្នុងនោះជាសះស្បើយ ១៧ករណី ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល ៧២ករណី។
គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។