ទិដ្ឋភាព​ថ្ងៃ​រះ ពណ៌​មាស​ដ៏​ស្រស់ត្រកាល នៅ​ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប​៖ ប្រាសាទអង្គរវត្ត គឺជា​សំណង់​អច្ឆរិយៈ​ដ៏​អស្ចារ្យ​នៅលើ​លោក ដែល​កសាង​ដោយ​ដៃ​របស់​បុព្វបុរស​ខ្មែរ​។ មិន​ត្រឹម​តែមាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មក​នោះទេ ប្រាសាទអង្គរវត្ត​ត្រូវបាន​រចនា​ដោយ​ក្បាច់ចម្លាក់​យ៉ាង​រស់​រវើក​លើ​ជញ្ជាំង​ប្រាសាទ​។ រីឯ ធម្មជាតិ និង​ទេសភាព​ជុំវិញ​ក៏​សុទ្ធតែ​បាន​ចូលរួមចំណែក​លើក​តម្លៃ​ប្រាសាទ​និង​ទាក់ទាញ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា​។​

​ទិដ្ឋភាព​ដ៏​អស្ចារ្យ ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់ឃើញ​នោះ គឺ​ប្រាសាទអង្គរវត្ត​នាពេល​ថ្ងៃ​រះ​នា​ព្រឹក​ព្រលឹម​ស្រាងៗ ដែល​បាន​បង្កើតជា​ទិដ្ឋភាព​ដ៏​ស្រស់​ឆើតឆាយ​ជាមួយ​រស្មី​ពណ៌​មាស​ពី​ទិសបូព៌ គួរ​ជាទី​ទស្សនា​មិន​ជិនណាយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close