ស្លាប់​ម្នាក់ របួស​៤​នាក់ ករណី​រថយន្ត បុក​ម៉ូតូ ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ក្រុង​ស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់ និង​៤​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បុក​ម៉ូតូ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ លើផ្លូវ​លេខ​២ ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

​នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ វុ​ធ ចាន់ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​បើកបរ​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកមាស ផ្លាកលេខ​ភ្នំពេញ ២Y-៧៧១២ ទិសដៅ​ពី​លិចទៅ​កើត មាន​អ្នករួមដំណើរ​ចំនួន ៣​នាក់​ទៀត បាន​បុក​ម៉ូតូ​ម៉ាក​ស៊ី​រូស ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើក​ពី​លិចទៅ​កើត អ្នកបើកបរ​ឈ្មោះ អា គ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​/​ខេត្តស្ទឹងត្រែង បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ របួសស្រាល ៣​នាក់​។ មូលហេតុ គឺ​បើកបរ​ហួស​ល្បឿន​កំណត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close