អាជ្ញាធរ​ខេត្តកោះកុង បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី ១៥​នាក់ រកឃើញ នៅ​ស្រុក​ស្រែអំបិល​

​កោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង បានបង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ១៥​នាក់ ដែល​ទើប​រកឃើញ​ថ្មី នៅ​មូលដ្ឋាន​ស្រុកស្រែ​អំបិល កាលពី​ថ្ងៃទី​២៥ ឧសភា ម្សិលមិញ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​។

​រដ្ឋបាល​ខេត្តកោះកុង បាន​បញ្ជាក់ថា អ្នក​ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​បុរស​ម្នាក់ ជា​កម្មករ​រោច​ក្រ​ធ្វើ​ចំណី​សត្វ អាយ តាវ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​គោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ជាមួយគ្នា អាជ្ញាធរខេត្ត បាន​អំពាវនាវ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាដាចខាត​នូវ​វិធានការ ៣​កុំ និង​៣​ការពារ របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មាន​ការឆ្លង​ចូលក្នុង​សហគមន៍​យើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close