ថៃ ដោះលែង​អ្នកទោស​មួយចំនួន ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពន្ធនាគារ​

​ថៃ​៖ អ្នកទោស​មួយចំនួន នៅក្នុង​ប្រទេស​ថៃ នឹងត្រូវ​បាន​ដោះ​លែងឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ឆាប់ៗ​នេះ ខណៈ​រដ្ឋាភិបាល​មាន​ផែនការ​កាត់បន្ថយ ភាព​ណែនណាន់តាន់តាប់​នៅតាម​ពន្ធនាគារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។

​បើតាម​អាជ្ញាធរ​ពន្ធនាគារ​នោះ ថៃ​មាន​អ្នកទោស​ច្រើនជាង​៣១​ម៉ឺន​១​ពាន់​នាក់​នៅតាម​មណ្ឌល​កែប្រែ ឬ​ពន្ធនាគារ​ចំនួន​១៤៣​នៅ​ទូទាំងប្រទេស ។ រលក​ថ្មី​នៃ​ជំ​ងី COVID-19 បាន​ឆ្លង​រាលដាល​នៅតាម​ពន្ធនាគារ​ជាច្រើន​នៅ​ទូទាំងប្រទេស​ថៃ ។ មនុស្ស​ច្រើនជាង​១០​ម៉ឺន​នាក់​បាន​ឆ្លង​ជំងឺ​នេះ ចាប់តាំងពី​ខែមេសា​មក ក្នុងនោះ​មាន​១​ម៉ឺន​៨​ពាន់​នាក់​ជា​អ្នកទោស ។​

​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ដោះលែង​អ្នកទោស​អោយនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ អាសន្ន​ខាងលើនេះ កើតមានឡើង​ស្របពេល​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​ចំណោម​អ្នកទោស​នៅតាម​ពន្ធនាគារ​បាន​កើនឡើង​គួរអោយ​ព្រួយបារម្ភ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close