ក្រុងច្បារមននឹងត្រូវអភិវឌ្ឍន៍បង្កើនសមិទ្ធផលថ្មីថែមទៀត ដោយដាក់រូប ប្រឹស២

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ និងក្រុមការងារខេត្ត អមដំណើរដោយក្រុមការងារថ្នាក់ក្រុង ដឹកនាំដោយលោក ទឹម ផានូ អភិបាលរងនៃគណៈអភិបាលក្រុងច្បារមនបានចុះសិក្សារអំពីគម្រោងអភិវឌ្ឍន៍សាងសង់រូបសំណាក់ប្រឹស២នៅផ្លូវបំបែកច្រមុះជ្រូកនៅភូមិកណ្តោលដុំសង្កាត់កណ្តោលដុំក្រុងច្បារមនដែលជាចំណុចផ្លូវប្រសព្វ រវៀងផ្លូវជាតិលេខ៤នឹងផ្លូវលេខ ១០៥ ។
សូមបញ្ជាក់ផងដែរ កាលពីអតីតកាលក្នុងទស្សវត្សទី ៩០ កន្លែងនេះក៏ធ្លាប់មានរូបសំណាក់ប្រឹសពីរដែរ ដែលបងប្អូនអ្នកកំពង់ស្ពឺចំណាំហៅ “ក្តាន់ពីរ”រឺ”ប្រឹសពីរ” ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។