កម្មកររោងចក្រមួយនៅខេត្តស្វាយរៀងទម្លុះបារាសអាជ្ញាធរ មិនព្រមឲ្យយកសំណាក (វីដេអូ)

នៅល្ងាចថ្ងៃទី ២៦ ឧសភានេះ កម្មកររាប់រយនាក់ នៃរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាទម្លុះបារាសរបស់សមត្ថកិច្ចដាក់ព័ទ្ធមិនឲ្យពួកគេចេញមកក្រៅ រង់ចាំយកសំណាកតេស្តរកវីរុសកូវីដ១៩។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃនេះ អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចយកសំណាកកម្មកររោងចក្រនោះដែលមានចំនួនប្រមាណជិត១ពាន់នាក់ ហើយជាជំហ៊ានដំបូង គេបានរកឃើញករណីវិជ្ជមានជិត៦០នាក់។ ដោយការភ័យខ្លាចក្រុមកម្មករក៏បាននាំគ្នាសម្រុកនាំគ្នារត់ចេញពីកន្លែងយកសំណាកតែម្តង។
យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការអំពាវនាវដល់កម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងករណីខ្លួនមានការសង្ស័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។