ភ្នំពេញចាប់ផ្តើមមានតំបន់លឿងទុំឡើងវិញ ក្រោយមានអត្រាឆ្លងកូវីដ១៩កើនឡើងសារជាថ្មី

នៅល្ងាចមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការកំណត់តំបន់ខ្លះ នៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅជាតំបន់លឿងទុំ ដោយកំណត់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីរកឃើញថា តំបន់នោះមានអត្រាការឆ្លងជំងឺកូវីដ១៩កើនឡើងសារថ្មី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។