លោក​ត្រាំ បញ្ជាក់​ជាថ្មី​ថា កូ​វីដ​១៩ កើតចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​

​នៅ​ថ្ងៃទី​២៥​ខែឧសភា ពេលវេលា​នៅ​អាមេរិក ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​បញ្ជាក់ថា កូ​វីដ​១៩ មាន​ប្រភព​មកពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។​ ​លោក​ត្រាំ​បញ្ជាក់ថា​«​ពេលនេះ​មនុស្ស​គ្រប់រូប​បាន​ទទួលស្គាល់ថា ខ្ញុំ​និយាយ​ត្រូវ ដែល​បញ្ជាក់ថា កូ​វីដ​១៩ មាន​ប្រភព​មកពី​ទីក្រុង​វូ​ហាន ហើយ​ពេលខ្លះ​ខ្ញុំ​ហៅ​វីរុស​នេះ ថា​ជា​វីរុស​ចិន​។ ចំពោះ​ខ្ញុំ តាំងពី​ពេល​ដំបូង​ដែល​បញ្ជាក់​ពី​រឿងនេះ ហើយ​វា​ជាការ​ពិត ប៉ុន្តែ​ខ្ញុំ​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​។ នៅពេលនេះ​មនុស្ស​គ្រប់រូប​ដឹងថា​ខ្ញុំ​និយាយ​ត្រូវ​»​។​

​ការលើកឡើង​ខាងលើ​របស់​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្រោយពេល​រដ្ឋាភិបាលរ​បស់​ប្រធានាធិបតី​បៃ​ឌិន បាន​អំពាវនាវ​ដល់​អង្គការ​សុខភាព​ពិភពលោក បើក​ការស្រាវជ្រាវ​ដោយ​បើក​ជំហរ ពី​ប្រភព​វីរុស​កូ​វីដ​១៩ ដោយ​តម្លាភាព ពឹងផ្អែក​ទៅលើ​ប​ច​វិទ្យាសាស្ត្រ​។ អាមេរិក បានស្នើ​ឲ្យ អង្គការ WHO ស្រាវជ្រាវ​ជា​លើក​ទី​ពីរ​ពី​ប្រភព​កូ​វីដ​១៩ ក្រោយ​មាន​ទ្រិ​ស្តី​ជាច្រើន​លើកឡើងថា កូ​វីដ​១៩ បែកធ្លាយ​ចេញពី មន្ទីរ​ពិសោធ​របស់​ចិន​នៅ​ទីក្រុង​វូ​ហាន​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Xavier Becerra បាន​លើកឡើងថា​«​ដំណាក់កាល​ទី​ពីរ នៃ​ការ​ស្រា​ជ្រាវ​ពី​ប្រភព​កូ​វីដ ១៩​ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព ពឹង​ផ្អែកទៅលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដោយ​ផ្តល់​សិទ្ធិ​ដល់​ក្រុម​ជំនាញ​ក្នុងការ​ស្រាវជ្រាវ​ដោយ​ឯករាជ្យ​»​។​

​នៅពេល​កាន់តំណែង​ជា​ប្រធានាធិបតី​លោក ត្រាំ បាន​ទម្លាក់កំហុស​ទៅលើ​ចិន​ស្តីពី​ការឆ្លង​រាលដាល​កូ​វីដ​១៩​។ លោក​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង បង្ក​ឲ្យ​មានការ​ឆ្លង​រាលដាល​កូ​វីដ​១៩​ជាស​កល់ ។ លោក​ត្រាំ​លើកឡើងថា​ទ្រិ​ស្តី​ស្តីពី​ការ​បែកធ្លាយ​កូ​វីដ​១៩ ពី​មន្ទីរ​ពិសោធ​របស់​ចិន គឺអាច​ជាការ​ពិត​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close