ថៃ ប្រកាស​ពី​អ្នកស្លាប់ ៤៧នាក់ទៀត ដោយសារ​ជំងឺ​កូ​វីដ​១៩ រយៈ​២៤​ម៉ោង​ចុងក្រោយ​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែឧសភា ឆ្នាំ​២០២១​នេះ ថា ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់​ចំនួន​៤៧​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន ហើយក៏​មាន​ឆ្លង​ថ្មី​ចំនួន​៣៣២៣​នាក់​ទៀត​ដែរ​។​

​ក្នុងចំណោម​ឆ្លង​ថ្មី​នេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​១២១៩​នាក់​ដែរ ហើយ​ក៏មាន​ជាសះស្បើយ​ជាង​២​ពាន់​នាក់​ដែរ កាលពី​ម្សិលមិញ​។​
​ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ​បាន​កើនឡើង​ដល់​៩២០​នាក់ ខណៈដែល​អ្នក​ឆ្លង​កើន​ដល់​ជាង​១៤​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close