បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក បាញ់ប្រហារ​ស្លាប់​៩​នាក់​នៅ​កាលីហ្វ័រ​ញ៉ា​

​ការបាញ់ប្រហារ​នៅក្នុង​ទឹកដី​អាមេរិក នៅតែ​បន្ត​កើតឡើង​ខ្ពស់ បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​។ កន្លងមក​រដ្ឋា​ភី​បាល​របស់​ប្រធានាធិបតី​បៃ​ឌិន​បានស្នើរ​ឲ្យ​មាន​វិធានការ​រិត​ត្បិត​ការប្រើប្រាស់​កាំភ្លើង​ដោយ​សេរី ។​ ​សារព័ត៌មាន RT នៅ​ថ្ងៃទី​២៧​ខែឧសភា បាន​ផ្សាយ​ថា បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​បាន​បាញ់ប្រហារ បណ្តាល​ឲ្យ​មនុស្ស ៨​នាក់​ស្លាប់ ក្រោយមក​ក៏បាន​ធ្វើឃាត​នៅ​ស្ថានីយ៍​រថភ្លើង នៅ​កាលីហ្វ័រ​នីញ៉ា អាមេរិក កាលពី​ថ្ងៃទី​២៧​ខែឧសភា​(​ពេលវេលា​ក្នុង​តំបន់​)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ផ្សាយ​ថា ការបាញ់ប្រហារ​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី ក្នុងពេលដែល​កំពុងតែ ជួបប្រជុំ​បុគ្គលិក ដែលមាន​មនុស្ស​ចូលរួម ៨០​នាក់​។ យ៉ាងហោចណាស់​ក៏មាន​មនុស្ស ៨​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន ក្នុងនោះ​មាន​របួសធ្ងន់​សង្គ្រោះបន្ទាន់​។ ជនរងគ្រោះ​ក៏បាន​ធ្វើឃាត​នៅ​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​និង​ជនដៃដល់​គឺជា​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន នៅ​ជិត​អាកាសយានដ្ឋាន ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។​​ទទួលបាន​ព័ត៌មាន​ប៉ូលិស​ក៏បាន​ទៅកាន់​កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ​ជនដៃដល់​ក៏បាន​ធ្វើអត្តឃាត​។ បើទោះបី​ជនដៃដល់​បាន​ស្លាប់ តែ​កម្លាំង​ប៉ូលិស ក៏បាន​បន្ត​រ៉ុ​ករក​គ្រាប់បែក​ខ្លាច​មាន​បង្កៃ​គ្រាប់បែក នៅ​ទីនោះ​។​

​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Samuel Cassidy ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹង​ជញ្ជូន ដែល​ផ្តល់​សេវា រថយន្តក្រុង​និង​ផ្លូវដែក​។ ពេលនេះ​ក្រុម​ជំនាញ​កំពុងបើក​ការស្រាវជ្រាវ​ពី​មូលហេតុ​បណ្តាល​ឲ្យ​មានការ​បាញ់ប្រហារ​ខាងលើ​កើតឡើង​។​

​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ ហើយ​ស្នើរ​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​។ លោក​បៃ​ឌិន​ក៏បាន​ស្នើ​រដ្ឋសភា ធ្វើ​សកម្មភាព​អនុម័ត ការគ្រប់គ្រង​កាំភ្លើង​ទប់ស្កាត់​ការបាញ់ប្រហារ​កើត​ឡើងជា​បន្តបន្ទាប់​នៅ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close