មេវីអាជ្ញាធរអប្សរា សម្រេចប្តឹងតវ៉ានឹងដីកាតម្កល់រឿងឥតចាត់ការ របស់សាលាដំបូងខេត្តសៀមរាប ករណីកាន់កាប់ដីរដ្ឋរបស់លោកជំទាវ លី អ៊ុអេង

ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា ដែលតំណាងដោយអាណត្តិ បានសម្រេចប្តឹងតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីបានតំកល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ប្រព្រឹត្តដោយលោកជំទាវ លី អ៊ុអេង។
បើតាមបណ្តឹងចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមមេធាវីអាជ្ញាធរជាតិអប្សរាថា បុគ្គល លី អ៊ុអេង កាលពីអំឡុងឆ្នាំ២០១៧.២០២០ .និង ២០២១ បានទៅកាន់កាប់និងដាំឬស្សីលើដីក្នុងតំបន់១និងតំបន់២ ក្នុងភូមិគីរីមីនន្ទ ភូមិតាប៉ាង និងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលជាតំបន់ការពារ នៃតំបន់រមណី ដ្ឋានសៀមរាបអង្គរ។ ក្រោយបុគ្គល លី អ៊ុអេង ចូលទៅកាន់កាប់ដោយខុស ច្បាប់លើដីក្នុងតំបន់ខាងលើ ក្រុមមេធាវីអាជ្ញាធរអប្សរាប្តឹងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់។ ប៉ុន្តែថ្មីៗនេះ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់ រឿងទុកឥតចាត់ការ។ ហេតុដូច្នេះហើយទើបក្រុមមេធាវីជួយការងារច្បាប់ របស់អាជ្ញាធរអប្សរា ប្តឹងតវ៉ានឹងដីកាតម្កល់រឿងឥតចាត់ការនេះ។
ជុំវិញការប្តឹងតវ៉ានេះ លោកស្រីលី អ៊ុ អេង បានថ្លែងតាមទូរសព្ទ័ថា ការប្តឹងជំទាស់ឬប្តឹងតវ៉ាអ្វីនោះ គឺជាសិទ្ធិរបស់គូភាគី។ ខាងលោកស្រី មិនអាចហាមឃាត់នោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។