បើកបរ​គោយន្ត​ជាន់​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់ រងរបួស​ម្នាក់ នៅ​ចំណុច​ជើងភ្នំ​ប្រផេះ ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះ​មីនតោន បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ខណៈ​ជនរងគ្រោះ​កំពុងបើក​គោយន្ត​ធ្វើដំណើរ ដើម្បី​ទៅ​កាត់​ស្មៅ​ឱ្យ​ចំណី​គោ នៅ​ចំណុច​ជើងភ្នំ​ប្រផេះ ក្នុងភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ និង​បាន​បញ្ជូន​ជនរងគ្រោះ ដែល​រងរបួស​ទៅ​មន្ទីរពេទ្យ រីឯ​អ្នក​ដែល​ស្លាប់ ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អា​ជ្ញា​ធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន មុនពេល​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​រុករាន​ដី​ដែល​មិនទាន់បាន​ធ្វើការ​បោសសម្អាត​មីន និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close