អាជ្ញាធរខេត្ត​ស្វាយរៀង បញ្ជាក់ថា កម្មករ​ដែល​រត់ចេញ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ មានការ​អនុញ្ញាត និង​សុទ្ធតែ​អ្នក​អវិជ្ជមាន​កូ​វីដ​-១៩

ខេត្តស្វាយរៀង​៖ បន្ទាប់ពី​មាន​វីដេអូ​បង្ហោះ​នៅក្នុង​ហ្វេ​ស​បុក (facebook) រួចមក រដ្ឋបាលខេត្ត​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ បានធ្វើការ​បញ្ជាក់ជូន​ដល់​សាធារណជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ក៏ដូចជា​អ្នក​សា​ព័ត៌មាន​ផងដែរ​។​

​បើតាម​រដ្ឋបាល​ខេត្តស្វាយរៀង បាន​អះអាងថា ពួកគាត់​ជា​កម្មករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​យក​សំណាក​ជា​លើក​ទី​២ ហើយ​លទ្ធផល​ពួកគាត់​ជា​អ្នក​អវិជ្ជមាន​កូ​វីដ​-១៩​។ ករណីនេះ ក្រុមការងារ​យក​សំណាក និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានអនុញ្ញាត​ឱ្យ​ពួកគាត់​ចាក​ចេញទៅ​លំនៅដ្ឋាន​ដើម្បី​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​បន្ត​។ ចំពោះ​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​បាវិត​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​បញ្ជាក់ដែរថា ចំពោះ​ការបញ្ចេញ​បញ្ចូល​សម្លេង ដែល​អ្នក​ថត​វីដេអូ​នៅ​ខាងក្រៅ​ពេល​កម្មករ​ដើរចេញ និង​អត្ថាធិប្បាយ​ខុសពី​អ្វីដែល​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​បានធ្វើការ​នៅ​ខាងក្នុង​ផ្ទាល់​ជាមួយ​កម្មករ​។​

​ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ប្រាប់​ទៅ​កម្មករ​កម្មការិនី​ដែល​ទៅ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ ត្រូវ​ប្រញាប់​ទៅ​ធ្វេ​ី​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សូម​រាយការណ៍​ទៅ​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី​មាន​វិធានការណ៍​បន្ត​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close