មីយ៉ានម៉ា ផ្ទុះកូវីដ១៩ជាថ្មី ក្រោយស្ងប់មួយរយៈ

មីយ៉ានម៉ា៖ ក្រសួងសុខាភិបាល និងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹង នាថ្ងៃទី២៨ ឧសភានេះថា មីយ៉ាន់ម៉ាមានករណីជំងឺ Covid-19 ថ្មីចំនួន ៩៦ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងដល់ ១៤៣៤១៤ករណី។
ជាការកត់សម្គាល់ មួយរយៈនេះ មីយ៉ាន់ម៉ា ដែលកំពុងជួបវិបត្តិនយោបាយក្រោយមានរដ្ឋប្រហារនោះ មិនសូវមានការឆ្លងច្រើនទេ ប៉ុន្តែទើបតែកាលពីថ្ងៃពុធ មាន២២នាក់ថ្មី ហើយប្រកាសនាថ្ងៃនេះថា ឆ្លងជិត១០០នាក់នេះតែម្តង។
ប្រភពថា ចំនួនអ្នកស្លាប់មានចំនួន ៣២១៦នាក់ ខណៈចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ១៣២២៦៩នាក់។ មីយ៉ាន់ម៉ារកឃើញកូវីដ១៩ លើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។