ករណីឆ្លងកូវីដ១៩នៅកម្ពុជាមិនថមថយឡើយ ថ្ងៃនេះមានអ្នកឆ្លង ៥៨៨នាក់ និងស្លាប់ ៧នាក់

របាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅថ្ងៃសៅរ៍នេះបានបញ្ជាក់ថា ករណីឆ្លង​កូវីដ១៩នៅកម្ពុជា​ហាក់មិនថមថយឡើយ ដោយ​នៅថ្ងៃនេះគេបានរកឃើញករណីវិជ្ជមានថ្មីចំនួន ៥៨៨នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមតាំងពីឆ្នាំ២០២០មក កើនដល់ជិត៣ម៉ឺនករណីហើយ។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ក៏មានករណីជា​សះស្បើយ​ចំនួន ៤១៥នាក់ផងដែរ ខណៈអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ថ្មី មានចំនួន ៧នាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close