ក្រុងហូជីមិញ នឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះ រយៈពេល១៤ថ្ងៃ
វៀតណាម៖ អាជ្ញាធរក្រុងហូជីមិញនឹងអនុវត្តវិធានការបិទខ្ទប់តំបន់មួយចំនួន និងវិធានការរក្សាគម្លាតសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតក្នុងទីក្រុង រយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីម៉ោង០០ថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមសារាចរណ៍ណែ នាំរបស់រដ្ឋាភិបាល។
សេវាកម្មមិនចាំបាច់នានា ក៏ដូចជាសកម្មភាពកំសាន្ត និងកីឡាផ្សេងៗនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់ ។ ការប្រមូលផ្តុំនៅតាមទីសាធារណៈ ដែលមានមនុស្សលើសពីប្រាំនាក់ នឹងត្រូវហាមឃាត់ ។ ចំណែកឯព្រឹត្តិការណ៍នានា និងការប្រជុំគ្នាក្នុងបន្ទប់តែមួយដែលមានមនុស្សជាង២០ ក៏មិនត្រូវបានអនុញ្ញាតដែរ ។ ប្រជាជនត្រូវរក្សាគម្លាតពីគ្នាចម្ងាយ ២ម៉ែតនៅទីសាធារណៈ ហើយការធ្វើដំណើរពីតំបន់ដែលរងការវាយប្រហារដោយសារកូវីដ១៩ធ្ងន់ធ្ងរ ក៏នឹងត្រូវបានកំណត់ផងដែរ ។
ទន្ទឹមនឹងនេះ សារាចរលេខ១៦ របស់រដ្ឋាភិបាលវៀតណាម ដែលសំដៅអនុវត្តចំពោះតំបន់ Gấp និង ThạnhLộc សង្កាត់ទី១២ ជាពិសេសនោះ គឺតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទុះ លើកលែងតែករណីចំបាច់បំផុតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។