អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយសួនច្បារ ច្រាំងទន្លេ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារជាក់ស្តែង ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។
ក្នុងនោះជាគោលការណ៍ លោក អភិបាល បានចាត់អោយកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាអោយចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ និង បានចាត់អោយមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្ករអោយបាត់បង់ស្តាប់ធ្នាប់សាធារណៈផងដែរ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។