រដ្ធបាលខេត្តព្រះសីហនុច្រានចោលព័ត៌មានថាអាជ្ញាធរនៅពីក្រោយខ្នងពលរដ្ធរំលោភទន្រ្ទានគម្របដីព្រៃរបស់រដ្ធនៅពយម៉ាចូវ
ថ្ងៃសុក្រ១៤រោចខែស្រាពណ៏ឆ្នាំច សំរិទ្ធិសក្ត័ ព ស២៥៦២ត្រូវនិងថ្ងៃទី១០ខែសីហាឆ្នាំ២០១៨។ រដ្ធបាលខេត្តព្រះសីហនុបានច្រានចោលការចុះផ្សាយបំផ្លើសព័ត៌មានក្នុងរយះពេលថ្មីៗថាក្រោមការគ្រប់គ្រងក្នុងរជ្ជកាលឯកឧត្តម យន្ត មីនដែលជាអតីតមេទព័មានអំណាចមកកាន់ជា ចៅ ហ្វាយខេត្តព្រះសីហនុ ជម្លោះដីធ្លីក៍ចាប់ផ្តើមកក្រើកដោះស្រាយមិនចេះចប់នោះ។

មន្ត្រីសាលាខេត្តព្រះសីហនុបានច្រានចោលពាក្យចចាមរ៉ាមថាមិនដូចជាការចុះផ្សាយព៍ត័មានឡើយ ហើយពាក់ព័ន្ធនិងដីព្រៃគម្របព្រៃឈើចំនួន២៦ហិចតាដែលស្តិតនៅពយម៉ាចូវ ក្នុងភូមិ គគីឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលចោទប្រកាន់ថាឯកឧត្តមយន្ត មីន ឃុបឃិត គ្នាគៀងគរប្រជាពលរដ្ធអានាធិបតេយ្យចូលទន្រ្ទានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ធនោះគឺជាការមិនពិតឡើយ។

មន្ត្រីសាលាខេត្តបានប្រាប់កាសែតនិងគេហទំព័រខ្មែរ៧មករាបន្តថាប្រជាពលរដ្ធក្រីក្រដែលគ្មានផ្ទះសម្បែងពួកគាត់បានដាក់ពាក្យស្នើសុំតាមរយះអាជ្ញាធរភូមិ ឃុំ ស្រុកមកដល់រដ្ធបាលខេត្ត ដើម្បីកាន់កាប់និងអាស្រ័យផលនៅនិងដីតំបន់នោះ ទើបរដ្ធបាលខេត្តបានបង្កើតគណះកម្មា ធិការចុះវាយតំលៃនិងសិក្យាហើយក៍ធ្វើសំណើរទៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដើម្បីឆ្វាលគម្របព្រៃឈើរបស់រដ្ធជូនប្រជាពលរដ្ធទៅតាមការពិនិត្យជាក់ស្តែង។

មិនមានដូចការចោទប្រកាន់មកលើថ្នាក់ដឹកនាំរដ្ធបាលខេត្តព្រះសីហនុដូចសារព៍ត័មានមួយចំនួនឡើយ។
នៅក្នុងកិច្ចសំភាសន៏តាមប្រពន្ធ័តេឡេក្រាមកាលពីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨មន្ត្រីជាន់ខ្ពស់សាលាខេត្តបានអោយខ្មែរ៧មករាដឹងថា ពាក់ពន្ធ័ដីព្រៃគម្របព្រៃឈើនៅតបន់ពយម៉ាចូវ ជាង២០ហិចតានេះរដ្ធបាលខេត្តមិនមានសិទ្ធិវាស់វែងឬក៏បែងចែកទៅអោយបុគ្គលណាមួយទេ នេះដោយមានការស្នើុំសុំពីប្រជាពលរដ្មមករដ្ធបាលខេត្តហើយលោកគិតថាជាប្រជាពលរដ្ធរបស់យើងក្រីក្រនិងគ្មានដីពិតប្រាកដដើម្បីអាស្រ័យផល ឯកឧត្តមអភិបាលខេត្តដែលខិតខំបង្ក លក្ខណះខ្វះខាតគ្មានទីជម្រកក៏បានធ្វើលិខិតស្នើសុំទៅក្រសួងកសិកម្មដើម្បីចុះពិនិត្យសិក្សាទៅលើតំបន់ដីព្រៃឈើរបស់រដ្ធនោះ ដោយក្រសួងចុះពិនិត្យមើលឃើញថាតំបន់នោះ ពលរដ្ធ បានកាន់កាប់ឆ្កាព្រៃបានជាអំណោយផលនិងមានដាំដំណាំហូបផ្លែយ៉ាងច្រើននិងមានសាងសង់ផ្ទះពទ្ធ័របងថ្មផងនោះ ក្រសួងក៏សម្រេចឆ្វាលដីគម្របព្រៃឈើរបស់រដ្ធនៅតំបន់នោះជូនប្រជា ពលរដ្ធទាំង៤៨គ្រួសារដែលបានធ្វើការស្នើសុំកាន់កាប់និងអាស្រ័យផលនៅកន្លែងនោះ។

មន្ត្រីសាលាខេត្តបានបន្តថា ពាក់ព័ន្ធនិងការចុះផ្សាយព៍ត័មានខ្លះមិនពិតទេ តែសំខាន់ថ្នាក់ដឹក នាំរដ្ធបាលខេត្តលោកខិតខំសម្បើមខ្លាំងណាស់ធ្វើយ៉ាងណាអោយខេត្តទេសចរណ៏មួយនេះមានការរីកចម្រើនជាលំដាប់ស្ទើគ្រប់វិស័យស្របតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកបានណែនាំអោយអាជ្ញាធរខេត្តត្រូវរកដីចែកជូនប្រជាពល រដ្ឋឌីណាដែលគ្មានដីអាស្រ័យផលពិតប្រាកដនិងចេះចែកនូវវប្បធម៌ចែករំលែកនិងរួមគ្នាដោះស្រាយនូវនិងកន្លែងទើបជាមន្ត្រីល្អ។
គួរបញ្ជាក់ផងដែលថាចាប់តាំងពីឯកឧត្តម យន្ត មីនចូល កាន់តំណែងជាអភិបាលខេត្តព្រះសី ហនុពេលណាខេត្តមួយនេះបានប្រែមុខមាត់ថ្មីតាមការអភិវឌ្ឍន៏និងស្នាដៃតាមរយះគៀងគរអ្នកវិនិយោគទុនក្នុងនិងក្រៅស្រុកអោយវិនិយោគក្នុងខេត្តទេសចរណ៏មួយនេះអោយមានការរីកចម្រើនស្ទើគ្រប់វិស័យជាពិសេសរក្សាសុវត្តិភាពជូនអ្នកវិនិយោគបរទេសក្នុងនិងក្រៅមានកក់ក្តៅទៅលើពំនួលខុសត្រូវរបស់អាជ្ញាធរខេត្តក្នុងនោះរដ្ធបាលខេត្តបានយកចិត្តទុកដាក់រក្សាសណ្តាប់ សាធារណះជូនប្រជាពលរដ្ធដ្ធំអោយសុវត្តិភាពយ៉ាងមានទំនុកលើថ្នាក់ដឹកនាំមួយរូបនេះមិន ខ្លាចការនឿយហត់ឡើយធ្វើយ៉ាងណាអោយប្រជាពលរដ្ធរបស់មានសុខសន្តិភាពនិងមានជីវភាពធូរធារ។ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។