ថ្ងៃនេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា បន្តរកឃើញថ្មី ៨៨៦នាក់ទៀត ខណៈមានអ្នកជា ៧៨១នាក់ និងមានអ្នកស្លាប់ ៦នាក់!

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨៨៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៨១នាក់ និងមានអ្នកស្លាប់ ៦នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣៣ ០៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២៥ ៥៤៤នាក់ និងអ្នកស្លាប់កើនឡើង ២៤២នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។