វ៉ាក់សាំង​កូ​វីដ​១៩​ជាង ២​ពាន់​លាន​ដូ​ស បាន​ចែកចាយ​នៅ​ទូទាំង​ពិភពលោក​

​បារាំង​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ច្រើនជាង ២​ពាន់​លាន​ដូ​ស ត្រូវបាន​ចែកចាយ​នៅ​ទូទាំង​ពិភពលោក នេះ​បើ​យោងតាម​ទិន្នន័យ​សរុប​របស់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែល​ដកស្រង់​ចេញពី​ប្រភព​ផ្លូវ​ការណ៍​។​

​ការចែក​ចាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បាន​កើតមានឡើង​បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដំបូង ជូន​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​ជាច្រើន​បានចាប់ផ្តើម​ធ្វើឡើង​។

​បើ​យោងតាម​ទិន្នន័យ ដែល​បាន​រាប់​ដោយសារ​ព័ត៌មាន AFP នៅ​ម៉ោង​៩​និង​១៥​នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) បានអោយដឹងថា យ៉ាង​ច​ហោចណាស់​មាន​វ៉ាក់សាំង​ប្រមាណ​២​ពាន់​១០៩​លាន​៦៩​ម៉ឺន​៦​ពាន់​២២​ដូ​សត្រូវ​បាន​ចែកចាយ​នៅក្នុង​ប្រទេស និង​ដែនដី​សរុប​ចំនួន ២១៥៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close