តួលេខ​អ្នកឆ​្លងកូវីដ១៩ថ្មី​នៅ​កម្ពុជាថ្ងៃនេះ​ធ្លាក់ចុះ​មកត្រឹម ៥៣៨នាក់

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹកនេះ​បាន​បង្ហាញថា តួលេខអ្នក​ឆ្លង​កូវីដ​១៩ថ្មី​នៅ​កម្ពុជា គឺមាន​​ចំនួន ៥៣៨នាក់ ដែល​ចំនួន​នេះ​មាន​ការ​ថយចុះច្រើន បើធៀបនឹង​ថ្ងៃម្សិលមិញ ដែលមាន​រហូត​ដល់ជិត៩រយនាក់។

ជាមួយ​គ្នា​នេះដែរ អ្នក​ដែលបានជា​សះស្បើយ​ពីជំងឺកូវីដ​១៩ ក៏​មាន​ចំនួន​ច្រើន​ផងដែរ គឺ ៥៣៤នាក់។

ដោយ​ឡែកតួលេខអ្នក​ស្លាប់ដោយសារ​ជំងឺកូវីដ​១៩នៅថ្ងៃនេះវិញ គឺមានរហូត​ដល់ទៅ​១០នាក់ ធ្វើ​ឲ្យ​កម្ពុជា​មានករណីស្លាប់ដោយសារ​ជំងឺកូវីដ១៩សរុប ២៥២នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close