ពលរដ្ឋរស់នៅក្នុងភូមិធ្នង់ បំភ្លឺចំពោះស្នាមមេដៃ ដែលបានផ្តិតតវ៉ារឿងដី ដែលត្រូវម្ចាស់ដី បដិសេធថាជាមេដៃក្លែងក្លាយ 

(ព្រៃវែង) – ប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារដែលរស់នៅក្នុងភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឆ្លើយបំភ្លឺ ចំពោះករណីស្នាមមេដៃដែល ពួកគាត់បានផ្ដិតតវ៉ារឿងដី ចំណីមាត់ប្រឡាយសម្រាប់ការធ្វើដំណើរទៅមក ដើម្បីបង្កបង្កើនផលដូចជាដឹកជញ្ជូនកសិផលរបស់គាត់ តែត្រូវបានម្ចាស់ដី ដែលបានទិញដីនៅក្បែរនោះ ចាក់ដី លុបលើមាត់ប្រឡាយ បានបដិសេធថាមេដៃប្រជាពលរដ្ឋដែលបានផ្តិតតវ៉ារឿងដីដែលគាត់ចាក់ដី មាត់ប្រឡាយនោះ គឺជាមេដៃក្លែងក្លាយ មិនពិតប្រាកដ។

ក្នុងនោះដែរលោក ហេង សៅរ៍ ដែលជាមេភូមិធ្នង់  ឃុំជាខ្លាង ក៏បានអះអាងថាមេដាយទាំងអស់នេះពិតជាមេដៃប្រជាពលរដ្ឋបានផ្តិតពិតប្រាកដមែនមិនមានការក្លែងបន្លំដូចការចោទប្រកាន់របស់ម្ចាស់ដីដែលបានបដិសេធនោះទេ។

ចំពោះរឿងរ៉ាវខាងលើនេះ លោក អ៊ុក ស៊ាត ដែលជាមេឃុំជាខ្លាង ក៏បានលើកឡើងផងដែរថាចំពោះរឿងនេះលោកក៏បានដោះស្រាយ ជារឿយៗផងដែរប៉ុន្តែត្រូវបានបដិសេធ មិនមានការយល់ព្រមពីម្ចាស់ដីដែលបានចាក់ដីលើមាត់ប្រឡាយនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close