គ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ! បណ្តាលឲ្យស្លាប់៧នាក់ និងរបួស ១១នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧នាក់ របួសធ្ងន់ ៧នាក់ (ស្រី២នាក់) និងរបួសស្រាល ៤នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស ១៨នាក់ ឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១០លើក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។