ថៃ ប្រកាស​បន្ត​ពី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ២,៤១៩​ករណី​ទៀត ខណៈ​មាន​អ្នកស្លាប់​កើនឡើង ៣៣​នាក់​

​ថៃ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​២​ពាន់​៤១៩​ករណី ដែលនាំអោយ​ករណី​ឆ្លង​សរុប​កើន​ឡើងដល់​១៧​ម៉ឺន​៩​ពាន់​៨៨៦​ករណី​ហើយ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ។​

​ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រាយការណ៍​ពី​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​៣៣​នាក់​បន្ថែមទៀត​ផងដែ​រ ធ្វើអោយ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់​១​ពាន់​២៦៩​នាក់ ។

​បើតាម​មជ្ឈមណ្ឌល​តាមដាន​ស្ថានភាព​កូ​វីដ​១៩​របស់​ថៃ (CCSA) ក្នុងចំណោម​ករណី​ឆ្លង​សរុប​ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ មាន​ចំនួន​២​ពាន់​៣២៨​ករណី​គឺជា​ប្រជាជន​ទូទៅ និង​៩១​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close