ថ្ងៃនេះ! កម្ពុជា មានអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៩នាក់ ជាសះស្បើយ ៩៤៥នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត!

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៨៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៩៤៥នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៨៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥៦២នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣៤ ៨៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២៨ ០៩២នាក់ និងអ្នកស្លាប់កើនឡើង ២៦៦នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។