អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ប្រមូល​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ ក្រោយ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ បាន​ប្រមូល​អ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ នៅ​សង្កាត់​កោះ​ពង​សត្វ ក្រោយ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។​

​គិត​ត្រឹម​ថ្ងៃ​ត្រង់នេះ អាជ្ញាធរ​ក្រុង បាន​ប្រមូល​អ្នក​ជាប់​ពាក់ព័ន្ធ​បន្ថែម ៤៧​នាក់ ក្នុងនោះ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ ដែល​បាន​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​ខាងលើ​។ ​យុវតី​វិជ្ជមាន​ខាងលើ​ឈ្មោះ សុខ សុវណ្ណ​ធីតា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។

​បច្ចុប្បន្ន​អាជ្ញាធរ កំពុង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​បន្តទៀត ដើម្បី​យក​សំណាក់​វិភាគរ​កកូ​វីដ​-១៩​។ ដោយឡែក​អ្នក​ដែល​ធ្វ​តេស្ត​លើក​ទី​១ អវិជ្ជមាន អាជ្ញាធរ​ឲ្យ​ត្រលប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូ​វិធានការ​សុខាភិបាល​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close