ឥណ្ឌា ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាជន​នៅ​ភូមិ​ដាច់ស្រយាល

​ឥណ្ឌា​៖ រដ្ឋាភិបាល​ឥណ្ឌា​បាន និង​កំពុង​បង្កើន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ខណៈដែល​ប្រទេសមួយ​នេះ​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​អោយបាន​ពីរ​ដូ​ស​យ៉ាងតិចណាស់​៥​ភាគរយ​នៃ​មនុស្សពេញវ័យ​៩៥០​លាន​នាក់ ។​

​ទន្ទឹមគ្នា ប្រជាជន​ឥណ្ឌា​ដែលមាន​អាយុ​លើសពី​១៨​ឆ្នាំ​ទាំងអស់ ពោលគឺ​ស្មើនឹង​ប្រហែល​៩៤០​លាន​នាក់ នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតថ្លៃ​ចាប់ពី​ថ្ងៃទី​២១ ខែមិថុនា​តទៅ ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​១៩ ។
​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នៅក្នុង​សុន្ទរកថា​ទៅកាន់​ជនរួមជាតិ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិន​ដ្រា ម៉ូ​ឌី បញ្ជាក់ថា

រដ្ឋាភិបាល​សហព័ន្ធ​នឹង​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ទាំងអស់​ដោយ​ឥតគិតថ្លៃ ។ ​ការប្រកាស​នេះ​បានធ្វើ​ឡើង​ចំពេល​ដែល​ឥណ្ឌា​បាន​កត់ត្រា​នូវ​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​៦១​ថ្ងៃ ពោលគឺ​១០​ម៉ឺន​៦៣៦​ករណី ដែល​នេះ​ជា​សញ្ញា​បង្ហាញថា រល​កប​ច្ចុ ប្បន្ន​កំពុង​ថមថយ ។​

​សូមបញ្ជាក់ថា ឥណ្ឌា​កំពុង​ប្រើ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ចំនួន​ពីរ រួមមាន​Covishield ដែល​ផ្គត់ផ្គង់​នៅ​កន្លែង​ផ្សេង​ក្រោម​ស្លាក AstraZeneca និង​ផលិត​ដោយ​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា និង វ៉ាក់សាំង​មួយទៀត​ឈ្មោះ Covaxin បង្កើត​ដោយ​ក្រុមហ៊ុន​ឱសថ Bharat Biotech ។ វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​ក៏ត្រូវ​បានអនុម័ត​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close