មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ផ្សព្វផ្សាយសារាចរណែនាំពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ដែលមិនគោរពវិធានការ

នៅព្រឹកថ្ងៃអង្គារនេះ ឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានចុះទៅសណ្ឋាគារ សាន់វ៉េ ក្នុងគោលបំណង៖

១- ផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងទេសចរណ៍លេខ ០០៧ សរណន ចុះថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ ស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

២- ស្នើឱ្យសណ្ឋាគារត្រូវអនុវត្តនូវ “វិធានសុវត្ថិភាពទេសចរណ៍” ពិសេសការផ្តល់សេវាកម្មសម្រាប់ភ្ញៀវដែលកំពុងស្នាក់នៅធ្វើ “ចត្តាឡីស័ក រយ:ពេល14ថ្ងៃ” រៀបចំអនាម័យបន្ទប់ឱ្យបានស្អាតជាប្រចាំ ម្ហូបអាហារសមរម្យតាមកិច្ចព្រមព្រៀងជាមួយក្រសួងសុខាពិបាល និងការទុកដាក់សំភារ:ភ្ញៀវប្រើប្រាស់រួចឱ្យបានល្អ។

៣-បុគ្គលិកបំពេញការងារត្រូវអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” ជៀសវាងការឆ្លងជំងឺកូវីដ-19 ពីយើងទៅភ្ញៀវ និងពីភ្ញៀវមកយើង។

សម្រាប់សណ្ឋាគារ សាន់វ៉េ បុគ្គលិកទាំងអស់ទទួលបានការចាក់វ៉ាក់សាំង លើកទី២រួចរាល់(១០០%)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close