គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
តាមលទ្ធផលបណ្តោះអាសន្ននេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនជាងគេ ៤ ៨៨៩ ១១៣ សំឡេង ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ៦ ៩៥៦ ៩០០ នាក់ ដែលស្មើនឹង ៨៣,០២% នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជី។
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេង ៣៧៤ ៥១០ សំឡេង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៣០៩ ៣៦៤សំឡេង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។