ថ្ងៃនេះ! បន្តមានអ្នកឆ្លងកូវីដ១៩ថ្មី ៧២៩នាក់ មានអ្នកជា ៣៩៨នាក់ និងស្លាប់ ១១នាក់ទៀត!

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧២៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣៩៨នាក់ និងមានអ្នកស្លាប់ថ្មីកើន ១១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៥៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៦៧១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣៦ ២៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២៩ ០៤៧នាក់ និងអ្នកស្លាប់កើនឡើង ២៨៩នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។