សត្វដំរីអាស៊ី កើនដល់ ៣០០ក្បាល នៅខេត្តមួយ នៃប្រទេសចិន

ចិន៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ កាលពីថ្ងៃទី៨ មិថុនា ២០២១ថា នៅខេត្តមួយរបស់ចិន គេឃើញមានសត្វដំរីអាស៊ីកើនដល់៣០០ក្បាល កើនពីត្រឹម១៩៣ក្បាល កាលពីទសវត្សរ៍ឆ្នាំ៨០។

ប្រភពថា ដំរីអាស៊ីត្រូវបានរដ្ឋាភិបាលការពារអភិរក្សជាខ្លាំង ខណៈដែលដំរីទាំងនោះ គេឃើញមានភាគច្រើន នៅក្នុងខេត្តយុនណាន ហើយដោយសារតែកិច្ចប្រឹងប្រែងការពារនេះហើយ ចំនួនសត្វដំរីព្រៃអាស៊ី ក្នុងខេត្តមួយនេះបានកើនដល់ប្រមាណ៣០០ក្បាល ពោលគឺទសវត្សរ៍ឆ្នាំ១៩៨០ មានត្រឹម១៩៣ក្បាលទេ។
ស៊ីនហួរក៏បានចុះផ្សាយពីសេចក្តីរាយការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធនឹងហ្វូងដំរីអាស៊ីបានឈប់សម្រាកបណ្តោះអាសន្ន នៅតំបន់ជាយក្រុងគុនមីង ខណៈពួកវាធ្វើដំណើរភៀសខ្លួន ក្នុងចម្ងាយឆ្ងាយ ក្នុងខេត្ត យុនណាន តែស្ថិតក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។