ប្រទេស​ថៃ ប្រកាស​ពី​ការស្លាប់ ៣៥​នាក់​ទៀត ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​មាន​អ្នក​ឆ្លង​ថ្មី ២,៦៨០​នាក់​ទៀត

​ថៃ​៖ នៅ​ថ្ងៃ​ពុធ​នេះ ក្រសួងសុខាភិបាល​ថៃ​បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយ សារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៣៥​នាក់​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​កើន​ដល់​១​ពាន់​៣៣២​នាក់​។

​ជាមួយគ្នានេះ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​២​ពាន់​៦៨០​ករណី​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ករណី​សរុប​កើន​ដល់​១៨​ម៉ឺន​៤​ពាន់​៨២៨​ករណី​។ ក្នុងចំណោម​ករណី​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ មាន​២​ពាន់​៤​រយ​ករណី​គឺជា​ប្រជាជន​ទូទៅ និង​២៨០​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ។​

​ទន្ទឹមគ្នា អ្នកជំងឺ​៤​ពាន់​២៥៣​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close