ថៃ បន្តមានអ្នកស្លាប់រហូតដល់ ៤៣នាក់ ដោយសារជំងឺកូវីដ
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់បន្ថែមទៀត ដោយធ្វើអោយអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៣៧៥នាក់ ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន២ពាន់៣១០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនឡើងដល់១៨ម៉ឺន៧ពាន់៥៣៨ករណី ។
គួរកត់សម្គាល់ ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់២០៨ករណីគឺជាប្រជាជនទូទៅ និង១០២ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។