ការរំដោះផ្ទៃដីចម្ការមីន/គ្រាប់ នៅកម្ពុជា
ផ្ទៃដីដែលមានមីន/គ្រាប់នៅតែបង្កគ្រោះថ្នាក់ (ស្លាប់ និងពិការ) និងជាឧបសគ្គក្នុងការប្រើប្រាស់ដីសម្រាប់កសិកម្ម និងការសាងសង់លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ដើម្បីដោះស្រាយបញ្ហាមីន/គ្រាប់ អាជ្ញាធរមីន (CMAA) បានសហការជាមួយប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ ក្រុមការងារផែនការសកម្មភាពមីនខេត្ត (MAPU) និងភាគីពាក់ព័ន្ធ បានរៀបចំដាក់ចេញនូវផែនការបោសសម្អាត និងបន្តអនុវត្តការស្រាវជ្រាវ ការបោសសម្អាត ការកម្ទេចមីន/គ្រាប់ និងការផ្ទេរប្រគល់ផ្ទៃដីបោសសម្អាតរួចដល់សហគមន៍មូលដ្ឋាន ដើម្បីប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព។
ដំណើរការស្រាវជ្រាវ បោសសម្អាត និងកម្ទេចមីន/គ្រាប់ ដែលអនុវត្តដោយប្រតិបត្តិករសកម្មភាពមីន សុទ្ធតែត្រូវបានត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីក្រុមត្រួតពិនិត្យអាជ្ញាធរមីន ដើម្បីធានាថា ប្រតិបត្តិការទាំងអស់ប្រព្រឹត្តទៅមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាជាតិ និងប្រកបដោយសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។