ចំនួន​អ្នកស្លាប់​ដោយសារកូ​វីដ​នៅ​ថៃ បន្ត​កើន ៤៣​នាក់​ទៀត ខណៈ​មាន​អ្នក​ឆ្លង​ថ្មី ២,២៩០​ករណី​

​ថៃ​៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៤៣​នាក់ និង អ្នក​ឆ្លង​ថ្មីៗ​ចំនួន​២​ពាន់​២៩០​ករណី​ផងដែរ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ។​

​ក្នុងចំណោម​ករណី​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មាន​១​ពាន់​៩៩៦​ករណី​គឺជា​ប្រជាជន​ទូទៅ និង​២៩៤​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ។

​ស្របពេល​ជាមួយគ្នានេះដែរ ក៏មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៥​ពាន់​៧១១​នាក់​បានជា​សះស្បើយ​ឡើងវិញ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close