រដ្ឋបាលរាជធានីភ្នំពេញចេញវិធានការបន្ថែម ត្រូវឲ្យពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញចាំបាច់ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត
ដោយសង្កេតឃើញថា រយៈពេលចុងក្រោយនេះ បន្ទាប់ពីវិធានការត្រូវបានបន្ធូរបន្ថយ មានប្រជាពលរដ្ឋហាក់ធ្វេសប្រហែសភ្លេចការពារខ្លួន និងមិនបានយកចិត្តទុកដាក់ចំពោះវិធានការការពារជំងឺកូវីដ១៩ ដែលជាហានិភ័យអាចបណ្តាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ និងអាចនាំឲ្យភូមិសាស្រ្តមួយចំនួនត្រូវប្រែក្លាយទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្តងទៀតនោះ នៅល្ងាចមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែមទៀត ដោយកំណត់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅ បំពេញការងារ ប្រកបអាជីវកម្ម និងធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
សូមអានសេចក្តីណែនាំបន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។