ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ ៤៥​នាក់​ទៀត បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​

​បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​ចំនួន ៤៥​នាក់​ទៀត (​ស្រី ២៣​នាក់​) ដែល​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន ត្រង់ចំនុច​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង ១​ទាបភ្លឺ ឈានចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ។​

​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បានឱ្យដឹងថា ខណៈដែល​កម្លាំង​របស់​លោក បាន​ចុះ​ល្បាត​នៅ​ចំណុច​ខាងលើ ក៏បាន​ជួប​ពលករ​ខ្មែរ​ខាងលើ ដែល​គ្រោង​លួច​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ ហើយ​ភ្លាមៗ​គេ​ក៏ត្រូវ​ចាប់ខ្លួន​តែម្តង​។​

​ក្រោយពី​ចាប់ខ្លួនបាន​ពលរដ្ឋ​ទាំង ៤៥​នាក់​នោះ សមត្ថកិច្ច​បានធ្វើការ​ណែនាំ​ដល់​ពួកគេ​កុំឱ្យ​បន្ត​ចាញ់បោក​មេខ្យល់ ដែល​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​។ បន្ទាប់មក​ពលករ​ទាំង ៤៥​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តបន្ទាយមានជ័យ និង​បន្ត​ស្រាវជ្រាវ​រក​មេខ្យល់ និង​អ្នកពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close