មី​យ៉ាន់​ម៉ា​ចាប់ខ្លួន ជនសង្ស័យ​រាប់រយ​នាក់​ជាប់​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​

​កម្លាំង​ទាហាន​ក្រុមប្រឆាំង ដែល ដែលមាន​ទាហាន​ក្រុម​ជនជាតិភាគតិច ដែល​ប្រឆាំង​និង​រដ្ឋា​ភី​បាល​យោធា ត្រូវបាន​រដ្ឋា​ភី​បាល​យោធា​ចោទប្រកាន់ថា​ជា​ក្រុម​ភេរវកម្ម បំផ្លាញ​សន្តិសុខ​ជាតិ​។ នៅពេលនេះ​ទាហាន​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ចាប់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់ ដោយ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​ភេរវកម្ម​។​

​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី ១១​ខែមិថុនា​បាន​ផ្សាយ​ថា នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​សរុប ៦៣៨​នាក់ ដែល​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​។​ ​របាយការណ៍​ខាងលើ​បាន​បង្ហាញថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន រួមមាន ៤៩​នាក់​ពីបទ​ដុត​ភ្លើង​, ៦១​នាក់​ពីបទ​មនុស្សឃាត​, ២៥៦​នាក់​ពីបទ​កាន់​អាវុធ និង​គ្រាប់កាំភ្លើង​ខុសច្បាប់ ខណៈ ២៧២​នាក់​ទៀត​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​ការបំផ្លិច​បំ​ផ្លា​។​

​របាយការណ៍​ដដែល​នោះ បាន​គូសបញ្ជាក់​បន្ថែមថា អាវុធ​ធុន​តូច​សរុប ៥០​ដើម​, គ្រាប់កាំភ្លើង​ចំនួន ២,២០២​គ្រាប់​, កាំភ្លើង​កែច្នៃ​ចំនួន ៩១៤​ដើម​, គ្រាប់មីន​កែច្នៃ និង​គ្រាប់បែក​កែច្នៃ​ចំនួន ៥,៩៤៧​គ្រាប់​, និង​សម្ភារៈ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវបាន​រឹបអូស រួមជាមួយ​ការចាប់ខ្លួន​ជនសង្ស័យ​ជាង ៦០០​នាក់​ខាងលើ​។ ឧប្បត្តិហេតុ​នៃ​ការផ្ទុះ និង​ការដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​សាលារៀន បាន​កើតឡើង​នៅក្នុង​រដ្ឋ​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ខែ​មុន​មកម្ល៉េះ​។​

​គួរ​បញ្ជាក់ថា របប​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​កន្លងទៅនេះ ក្រោយ​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អោ​ង សាន ស៊ូ ជី ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​។ ចាប់តាំងពី​ពេលនោះ​មក អំណាច​រដ្ឋ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង ហ្លេ​ង (Min Aung Hlaing)៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close