ចំនួនអ្នកកើតកូវីដ១៩កើនដល់ជាង ១៧៦លាននាក់ ស្លាប់ជិត៤លាននាក់ហើយ នៅទូទាំងពិភពលោក
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៧៦,០៣១,៨៩១នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨០០,២៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៩,៥៩៩,៩៩៤នាក់ គិតត្រឹមព្រឹកថ្ងៃទី១២ មិថុនា ចេញផ្សាយដោយគេហទំព័រអន្តរជាតិ Worldometer ។
ប្រភពថា អាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ គឺប្រទេសឥណ្ឌា ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។