រដ្ឋបាលខេត្តកំពង់ចាម ផ្អាកអាជីវកម្មក្នុងផ្សារព្រែករំដេង នៅស្រុកស្រីសន្ធរ ក្រោយមានពាក់ព័ន្ធអ្នកជំងឺកូវីដ១៩
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារព្រែករំដេង ស្ថិតក្នុងភូមិព្រែករំដេង «ក» ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ពាក់ព័ន្ធក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ។
សេចក្ដីសម្រេចនេះ បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយបានកំណត់ឲ្យផ្សារមួយនេះ ត្រូវផ្អាករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។