ថៃ បន្ត​មាន​អ្នក​សា្ល​ប់​ដោយសារ​កូ​វីដ ១៧​នាក់​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មីៗ​កើន ៣,៣៥៥​ករណី​

​ថៃ​៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​១៧​នាក់​បន្ថែមទៀត ដែលនាំអោយ​តួលេខ​អ្នកស្លាប់​សរុប​កើន​ឡើងដល់​១​ពាន់​៤៦៦​នាក់ ។

​ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣​ពាន់​៣៥៥​ករណី​បន្ថែមទៀត​ផងដែរ ដែល​ធ្វើអោយ​ករណី​ឆ្លង​សរុប​កើនឡើង​ដល់​១៩​ម៉ឺន​៩​ពាន់​២៦៤​ករណី ។​

​គួរកត់សម្គាល់ ក្នុងចំណោម​ករណី​ឆ្លង​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មាន​អ្នកជំងឺ​២​ពាន់​៥៧១​ករណី​គឺជា​ប្រជាជន​ទូទៅ និង​៧៨៤​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close