អាជីវកម្មលក់ដូរក្នុងផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញ
គ្រប់អាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងក្របខណ្ឌផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
តែយ៉ាងណា គ្រប់អាជីវកម្មការលក់ដូរទាំងនោះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដូចជាកាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។